ព័ត៌មានជាតិ

ស្លុតចិត្ត! បុរសម្នាក់ ទ្បើងដើមត្រសេក បេះផ្លែគុយ មិនប្រយ័ត្នធ្លាក់មកក្រោម ស្លាប់ចោលប្រពន្ធ

សៀមរាបៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចព្រៃត្រពាំងត្រាំឈ្នាង ក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ មានករណីមនុស្សទ្បើងដើមត្រសេក មិនប្រយ័ត្ន បានធ្លាក់ចុះមកក្រោម បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះ ឈ្មោះគល់ ពេទ្យភេទប្រុសអាយុ ២៤ឆ្នាំ (ស្លាប់) និងឈ្មោះចាន់ធី ស្រីអ៊ូន អាយុ ១៧ឆ្នាំ។ អ្នកទាំងពីរ ស្នាក់នៅភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។

ដំណើររឿង៖ មុនកើតហេតុ ជនរងគ្រោះ និងប្រពន្ធ បាននាំគ្នាទៅបេះផ្លែគុយ ពេលទៅដល់ចំណុចកើតហេតុ ជនរងគ្រោះ បានឡើងលើដើមត្រសេក ដែលមានកម្ពស់ប្រហែល ១០ម៉ែត្រ។ ខណៈនោះ ស្រាប់តែបាក់មែកត្រសេក បណ្ដាលឲ្យធ្លាក់ចុះមកក្រោម។

ភ្លាមៗប្រពន្ធជនរងគ្រោះ បានពឹងឲ្យឈ្មោះ ហឿត ហាន់ ជួយយកប្តីខ្លួន ទៅពេទ្យ តែពេលដល់មណ្ឌលសុខភាពគោកដូង ស្រុកអង្គរជុំ លោកគ្រូពេទ្យ បានប្រាប់ថា ជនរងគ្រោះ បានស្លាប់បាត់ហើយ។

ក្រោយមកប្រពន្ធជនរងគ្រោះ បានពឹងអ្នកជិតខាង ឲ្យជួយដឹកសព យកទៅផ្ទះនៅឯភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់