ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរថយន្តបែនបុកស្លាប់ ស្រាប់តែបុរសម្នាក់ទៀត ជិះម៉ូតូមកកិនម៉ូតូជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់

តាកែវ: នៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតក្នុងភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

រថយន្តបែន ពណ៌ទឹកប្រាក់ មិនស្គាល់ផ្លាកលេខ បើកបរពីទិសខាងជើង បើកបុកម៉ូតូរួចរត់បាត់។
ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1Z-0610 ធ្វើដំណើរពីជើងដោយឈ្មោះ លិត វឿន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្ដុកប្រីយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) រួចក៏មានម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AI-5146 បើកមកពីទិសខាងត្បូងដោយឈ្មោះ សឿន ឈាង ហៅព្រីង ភេទប្រុស អាយុ ៤៨ឆ្នាំ មានលំនៅភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មកកិនម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលរងរបួសធ្ងន់។

មូលហេតុ៖ ល្បឿនលឿន។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង បញ្ជូនជនរងគ្រោះរងរបួសទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់