ព័ត៌មានជាតិ

បង្ខំ​ឲ្យ​កូនចៅ​ក្រោមបង្គាប់​បរិភោគប័រហ្គឺ​ចំនួន ១៥ ដុំ​រហូត​បាត់បង់​ស្មារតី​

​មន្ត្រីប៉ូលិស​ម្នាក់​បាន​បាត់បង់​ស្មារតី បន្ទាប់​ពី​មេ​របស់​ខ្លួន​ដែល​មាន​ឋានៈ​ជា​ពលបាលត្រី បង្ខំ​ឲ្យ​កូនចៅ​របស់​ខ្លួន​បរិភោគ​នំ​ដូណាត់ ឬក៏​ប័រហ្គឺ​ចំនួន ១៥ ដុំ​នៅក្នុងពេល​តែមួយ​។ ឥឡូវនេះ​ពលបាលត្រី​ដែល​មាន​អាយុ ៤០ ឆ្នាំ​រស់នៅ​ក្នុង​ទីក្រុង Osaka ប្រទេស​ជប៉ុន​រូបនោះ ត្រូវបាន​គេ​ស្តីបន្ទោស​យ៉ាងខ្លាំង ព្រមទាំង​បាន​សុំ​លាលែង​ពី​តំណែង​។ គាត់​ត្រូវបាន​គេ​ចោទប្រកាន់​ពី​បទ​បង្ខំ​ឲ្យ​មន្ត្រី​វ័យក្មេង ៤ រូប​បរិភោគ​អាហារ​ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់ រួម​ទាំងប័រហ្គឺ​ ឬក៏​នំ​ដូណាត់​ធំៗ ១៥ ដុំ​។ លើសពីនេះ​ទៅ​ទៀត​ពួកគេ​ក៏​ត្រូវបាន​បង្ខំ​ឲ្យ​ផឹក​កាហ្វេ​ទឹកដោះគោ​ប្រហែលជា ៤ លីត្រ​ផងដែរ​។ គាត់​ត្រូវបាន​គេ​ស្តើបន្ទាស​យ៉ាងខ្លាំពី​ការ​កង្វះខាត​លើ​ការគ្រ​ប់​គ្រង​កូនចៅ​របស់​ខ្លួន និង​ភាពទន់ខ្សោយ​ផ្នែង​រាងកាយ​ទាំងអស់​ដោយ​សារតែប​ញ្ហា​របប​អាហារ​ដែល​មាន​ជាតិ​កា​ឡូរី​៕​
IMG_6924

មតិយោបល់