ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច ខណ្ឌទួលគោក

ភ្នំពេញ: កម្លាំងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលទឹល្អក់ ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួច(កាបូបស្ពាយម៉ាក CTADEL មួយ)។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោងប្រហែល ០៣និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្នុងបរិវេណក្នុងមន្ទីរពេទ្យព្រះកុសុម: ដែលមានទីតាំងដីឡូត៍លេខ៣៣ ផ្លូវលេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់