ព័ត៌មានជាតិ

និស្សិតស្រីស្រស់ស្អាតម្នាក់ ដើរបណ្តើរមើលទូរស័ព្ទបណ្តើរ បណ្តាលឲ្យខុសផ្លូវ រអិលធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់

ពោធិ៍សាត់: កាលពីវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានករណីនារីម្នាក់ងអិលជើងធ្លាក់ចូលទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លាប់។ ហើយសាកសពត្រូវបានរកឃើញ នៅវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។

ជនរងគ្រោះឈ្មោះ សុង រក្សា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ ជាអតីតនិស្សិត។

មូលហេតុ៖ ដើរបណ្តើរមើលទូរស័ព្ទបណ្តើរ មិនបានមើលមុខ ទើបបណ្តាលឲ្យដើរខុសផ្លូវ ធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់តែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ កោសល្យវិច័យចុះដល់ទីតាំង ត្រួតពិនិត្យសព រួចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់