កំពង់ស្ពឺៈ កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ កម្លាំងនគរបាល ចុះបង្រាបក្រុមក្មេងស្ទាវ ជំនាញខាងកាប់ប្លន់យកម៉ូតូ តាមផ្លូវលេខ ១៤៤០ (ច្បារមន-ក្រាំងចេក) ឃាត់ខ្លួនបានចំនួន ៩នាក់។
ជនសង្ស័យទាំង៩នាក់ រស់នៅឃុំព្នាយ ស្រុករោងទង ខេត្តកំពង់ស្ពឺ ក្រោយការធ្វើតេស្តទឹកនោម លទ្ធផលវិជ្ជមានមាន ៥នាក់ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មុខរបរចុងភៅម្ហូបការ នៅក្រុងច្បារមន ខណៈកំពុងជិះម៉ូតូតាមផ្លូវ ត្រទ្បប់ទៅផ្ទះវិញ ក៏ត្រូវក្រុមក្មេងស្ទាវ ដេញកាប់ប្លន់យកម៉ូតូ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ៕
មតិយោបល់