ព័ត៌មានជាតិ

ដើរឆ្លុះកូនកង្កែបសុខៗ បែជាប្រទះឃើញស្លាប់នៅក្នុងស្រះទឹកទៅវិញ

សៀមរាប: នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីមានករណីលង់ទឹកស្រះស្លាប់ ជនរងគ្រោះ ឈ្មោះ ជុក យឺនភេទប្រុសអាយុ ៥៨ឆ្នាំមុខរបរកសិករ មានទីលំនៅ ភូមិខ្វែក ឃំុមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ នៅត្រង់ចំណុចខាងត្បូងខ្ទមចម្ងាយប្រវែង៦០ម៉ែត្រ ស្រះមាន បណ្តោយ១០ម៉ែត្រ ទទឹង៥ម៉ែត្រ
ជំរៅ០.៥០ម៉ែត្រ ខាងកើតភូមិខ្វែកចម្ងាយប្រវែង២៥០០ម៉ែត្រ។
មូលហេតុ: ដើរឆ្លុះកូនកង្កែបក្នុងស្រះ (ខ្យល់គរ)
ក្រោយកើតហេតុជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

 

មតិយោបល់