ព័ត៌មានជាតិ

ស្រវឹងស្រាជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដួលស្លាប់ម្នាក់

ពោធិសាត់ៈថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង០៥ នាទីលើផ្លូវ លំ ក្រាល កៅស៊ូ នៅចំនុចអូររុង ស្ថិតនៅភូមិ ទួល អណ្ដែត ឃុំ ស្វាយ ស ស្រុកក្រគរ ខេត្តពោធិសាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ លើកដោយបើក ម៉ូតូ ដួល ខ្លួនឯង បណ្ដាលឲ្យខូចម៉ូតូ ០១ គ្រឿង រងរបួសនិងស្លាប់មនុស្ស មាន ចំនួន ០២ នាក់ប្រុស ក្នុង នោះ ស្លាប់ ០១ នាក់ ប្រុស នៅកន្លែងកើតហេតុ និង រង របួស ធ្ងន់ ០១ នាក់ប្រុស បាន បញ្ជូន ទៅ ព្យាបាល នៅ មណ្ឌល សុខភាព ស្វាយ ស ។
ម៉ូតូ ម៉ាក HONDA ធុន ១២៥ ពណ៌ ខ្មៅ គ្មាន ផ្លាកលេខធ្វើ ចរាចរណ៍ ពីជើង ទៅ ត្បូង បើក ម៉ូតូដោយ ឈ្មោះ ឆាន់ ឆេង អាយុ ១៨ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់ នៅភូមិ ទួល អណ្តែត ឃុំ ស្វាយ ស ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់រង របួស ធ្ងន់និងអ្នក រួម ដំណើរ ឈ្មោះ ហំ ភារម្យ អាយុ ១៧ ឆ្នាំ ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅ ដូច ខាង លើបានស្លាប់។

ម៉ូតូត្រូវបាន ក្រុម គ្រួសារ យកទៅផ្ទះ ចំណែក សាកសព ត្រូវបាន ក្រុម គ្រួសារ យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ខ្មែរ តាម បញ្ជា របស់ លោក ព្រះរាជ អាជ្ញា អម សាលា ដំបូង ខេត្ត ពោធិ៍សាត់ ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ ។

មូល ហេតុ ល្បឿនស្រវឹង ស្រា នឹង មិន ពាក់ មួក សុវត្ថិភាព ។

មតិយោបល់