ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនចោរលួចម៉ូតូម្នាក់ ព្យាយាមជិះរត់គេច បន្ទាប់ពីលួចបាន

កំពង់ឆ្នាំង: កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២យប់ ឈ្មោះ នូ សេងហ៊ុន ភេទស្រី អាយុ ៦០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មុខរបរ កសិករ បានបាត់ម៉ូតូ ១គ្រឿង ម៉ាកMBSRYX ផ្លាកលេខ 1JT 5530 ពណ៌ស ។

លុះដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីយប់ មានជនសង្ស័យ ឈ្មោះ យឿន សុខមាន ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូពីភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ជិះម៉ូតូឆ្លងទៅកំពង់ឆ្នាំង ម៉ូតូដែលមានភិនភាគខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលកំពង់អុស បានស្ទាក់ចាំផ្លូវនៅចំណុចកំពង់ចម្លងសាឡាង ពេលនោះជនសង្ស័យជិះម៉ូតូមកដល់ឃើញសមត្ថកិច្ច ក៏បានជិះម៉ូតូរត់គេចខ្លូន ។ កម្លាំងប៉ុស្ដិ៍បានដេញតាម ជនសង្ស័យ ពេលនោះជនសង្ស័យបានជិះម៉ូតូយកទៅចោលនៅចុងភូមិព្រែកឆ្តោ ហើយរត់ចូលព្រៃបាត់ទៅ រហូតដល់ម៉ោង ៩និង៣០នាទីយប់ ជនសង្ស័យបានដើរចូលភូមិវិញ ហើយកម្លាំងជំនាញបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុស ។

ករណីនេះ ជំនាញសហការជាមួយប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលទៅតាមនីតិវិធី ៕

មតិយោបល់