ភ្នំពេញៈ សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីកូនបង្កេីតយកដែកទីបវាយទៅលេីឪពុកបង្កេីត របស់ខ្លួន
បន្ទាប់ពីបានឃេីញរូបភាពវីដេអូករណីហិង្សាបង្កឡេីងដោយកូនប្រុសបង្កេីតយកដែកវាយទៅលេីឪពុកបស់ខ្លួន យ៉ាងសាហាឃោរឃៅ លេីបណ្តាញសង្គមហ្វេសបុកភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវភ្លាម និងបានដឹងថាករណីនេះកេីតឡេីងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
ករណីនេះកេីតឡេីងដោយសារនៅពេលដែលជនរងគ្រោះជាឪពុកកំពុងលក់ដូរ នៅមុខផ្ទះ កូនប្រុសជាជនបង្កបានកាត់បំផ្លាញខ្សែភ្លេីង និងវាយកំទេចអំពូលភ្លេីង នៅក្នុងផ្ទះ ទេីបជនរងគ្រោះបានស្តីបន្ទោសទៅលេីកូនរបស់ខ្លួន ដោយមានការខឹងនឹងឪពុករបស់ខ្លួនដែលបានស្តីបន្ទោស ភ្លាមៗនោះកូនប្រុសម្នាក់នេះ បានទៅយកបំពង់ទីបដែកមកវាយលេីឪពុកបង្កេីតរបស់ខ្លួនបង្កឲ្យរងរបួសបែកក្បាល និងរបួសត្រង់ដៃ ។
ឪពុកជនបង្កក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហេីយ ពេលនេះសមត្ថកិច្ចជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែស្វែងរកចាប់ខ្លួនជនបង្កដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់