ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺហើយស្ទះសសៃឈាមដេកស្លាប់គ្មានអ្នកដឹង

សៀមរាបៈ នៅម៉ោងប្រហែលម៉ោង១និង៤០នាទី ថ្ងៃទី១៤ខែមីនា ឆ្នាំ២០២០ នៅចំណុច ភូមិពួកចាស់ ឃុំពួក ស្រុកពួក មានករណីបុរសម្នាក់ ដេកស្លាប់គ្មានអ្នកដឹង។

ជនរងគ្រោះ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុ បានដេកស្លាប់ក្រោមសំយ៉ាបផ្ទះឈ្មោះ ស៊ីវ ចិន្ដា ភេទស្រី អាយុ៥៤ឆ្នាំ នៅភូមិពួកចាស់ ឃុំពួក ស្រុកពួក។

ក្រោយទទួលព័ត៌មានពីប្រជាពល សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុ តាមការពិនិត្យលើសព ឃើញមានឈាមហូរចេញតាមរន្ធគូថ ក្រៅពីនេះគ្មានស្លាកស្នាមអ្វីគួរកត់សម្គាល់ ពាក់ព័ន្ធបទឃាតកម្មនោះទេ ។

ការសន្និដ្ឋានសមត្ថកិច្ចជំនាញលោក ម៉ង់ សម្បតិ្ត ប្រធានមន្ទីរពេទ្យបង្អែកពួក បញ្ជាក់ថា៖ ជនរងគ្រោះ មានបញ្ហាស្ទះសសៃឈាម និងធ្លាក់ឈាមច្រើន ។

សមត្ថកិច្ចថា គ្មានស្លាកស្នាម គឺស្លាប់ដោយជំងឺរបស់ខ្លួន។

បន្ទាប់ពីពិនិត្យសពរួច សមត្ថកិច្ច បានប្រគល់សាកសព ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់