ព័ត៌មានជាតិ

ប៉ូលីស​បន្ទាយមានជ័យ​ចាប់ផ្តើម​ប្រើ​ធម៌​ក្តៅ​លើ​យុវជន​ប្រើ​ម៉ូតូ​គ្មាន​ប៉ពង់​ស៊ីម៉ាំង​

​បន្ទាយមានជ័យ​៖ ជា​បន្តបន្ទាប់​សមត្ថកិច្ច​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ក្រោម​ការដឹកនាំ​របស់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចាត់​អោយ​អធិការ​ស្រុក ក្រុង​ទាំងអស់​ចាត់វិធានការ​លើ​ម៉ូតូ​របស់​យុវជន​ដែល​តែង​បន្លឺសម្លេង​ខ្លាំង​នៅពេល​ថ្ងៃ និង​យប់​នាំ​មាន​ការរំខាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។​ជាក់ស្តែង​កាលពី​ម្សិលមិញ នគរបាល​ចរាចរ​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ធ្វើ​ការឃាត់ខ្លួន​យុវជន​ម្នាក់ រួម​និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ដែល​គ្មាន​ពន្ធ គ្មាន​ស្លាក​លេខ គ្មាន​កញ្ចក់​មើល​ក្រោយ ជាពិសេស​ដោះ​បំពុង​ស៊ី​ម៉ាំង​ចេញ​បង្ករ​ជា​សម្លេង​លឺសូរ​ខ្លាំង ៗ ជិះ​តាម​ផ្លូវ​សាធារណៈ​រំខាន​ដល់​ប្រជាពលរដ្ឋ​ទាំង​ពេលយប់ និង​ពេល​ថ្ងៃ ។ តាម​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ឃើញថា ម៉ូតូ​នេះ​បាន​ទិញ​មក​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដោយ​គ្មាន​ពន្ធ​នាំចូល ( នាំ​ចូល​ខុសច្បាប់ ) ។​ការបង្ក្រាប​លើ​ក្រុមយុវជន ដែល​ប្រើប្រាស់​ម៉ូតូ​ខុស​បច្ចេកទេស​គ្មាន​បំពុង​ស៊ី​ម៉ាំង​បង្ករ​សម្លេង​ខ្លាំង ៗ ខាងលើ គឺ​ចាប់ផ្តើម​តាំងពី​ដើម​ឆ្នាំ​២០១៥ មក​ម្លះ ។ ហើយ​សកម្មភាព​បង្ក្រាប​ទាំងនេះ ឃើញ​ថា​ថា​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​បាន​ម៉ូតូ​ដូចនេះ​បាន​ចំនួន​ចា​ច្រើន​គ្រឿង ។ ការឃាត់ខ្លួន​យុវជន និង​ម៉ូតូ​ខាងលើ​គឺ​មិនទាន់​ធ្វើ​ការពិន័យ​ទៅតាម​ផ្លូវច្បាប់​នោះ​ទេ គឺ​គ្រាន់តែ​អប់រំ​ណែនាំ អោយ​យក​បំពុង​ស៊ី​ម៉ាំង​ដើម​មក​ដាក់​អោយ​ត្រូវ​តាម​បច្ចេកទេស​ម៉ូតូ ៕​
image311

មតិយោបល់