ព័ត៌មានជាតិ

រន្ធត់ណាស់! ក្មេងស្រីមិនគ្រប់អាយុម្នាក់ចូលម៉ាស៊ីនដាច់ដៃត្រឹមក្លៀកក្នុងសប្បកម្មឡឥដ្ឋ

កណ្តាល: កុមារីវ័យ៩ឆ្នាំម្នាក់បានរអិលធ្លាក់ចូលម៉ាស៊ីនកិនដីបណ្តាលឱ្យដាច់ដៃស្តាំម្ខាងត្រឹមក្លៀកខណ:ដែលកំពុងបញ្ចូលដីទៅក្នុងម៉ាស៊ីនជាមួយឪពុកម្តាយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ នៅក្នុងសិប្បកម្មឡឥដ្ឋមួយកន្លែង ស្ថិតក្នុងភូមិព្រែកប្រសប់ ឃុំព្រែកប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ លាង ស្រ៊ុន។

ចំណែកឯកុមារីរងគ្រោះឈ្មោះ ឆេង ស្រី ភក្រ្ត័ អាយុ៩ឆ្នាំ ស្នាក់នៅនិងបម្រើការងារក្នុងសិប្បកម្មខាងលើ ជាមួយឪពុកឈ្មោះ ឆេង ប៊ុន ហំ អាយុ៣៧ឆ្នាំ និងម្តាយឈ្មោះ ឃឹម ចាន់ណា អាយុ៣៣ឆ្នាំ ហើយគ្រួសារនេះបានស្នាក់នៅនិងធ្វើការក្នុងសិប្បកម្មនេះរយ:ពេល៦ឆ្នាំមកហើយ។ នៅមុនពេលកើតហេតុ ឪពុកម្តាយ ជាអ្នកដាក់ដីចូលក្នុងម៉ាស៊ីន ចំណែកឯកូនស្រីរងគ្រោះ ជាអ្នកកាត់ឥដ្ឋចេញពីម៉ាស៊ីន និងលើករៀបឥដ្ឋដាក់លើរទេះ ហើយនៅពេលដែលកំពុងធ្វើការស្រាប់តែ កុមារីរងគ្រោះបានជ្រុលដៃចូលទៅក្នុងម៉ាស៊ីន បណ្តាលឱ្យដាច់ដៃស្តាំម្ខាងត្រឹមក្លៀក ហើយឪពុកម្តាយក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅរាជធានីភ្នំពេញ។
មេការឡឥដ្ឋខាងលើ បានទទួលស្គាល់ថា គ្រួសារកុមារីរងគ្រោះពិតជាបានធ្វើការនៅក្នុងសិប្បកម្មរបស់លោកជាង៦ឆ្នាំមកហើយមែន ហើយលោកក៏តែងតែបានដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន និងប្រាប់កុំឱ្យក្មេងអាយុក្រោម១៨ឆ្នាំធ្វើការដែរ ប៉ុន្តែ ឪពុកម្តាយក្មេងស្រីរងគ្រោះ ចេះតែឆ្លើយថាមិនអីៗ ក៏ចេះតែឱ្យធ្វើទៅ ហើយក្រោយពេលកើតហេតុលោកបានឧបត្ថមប្រាក់ចំនួន៥០០ដុល្លារ និងធានាចេញថ្លៃព្យាបាលរហូតជាសះស្បើយ។

ក្នុងហេតុការនេះផងដែរកំពុងស្រាវជ្រាវហើយ ហើយចាំរបាយការណ៍ពីមន្ត្រី ដើម្បីរកឱ្យឃើញថា តើកុមារីដែលរងគ្រោះនោះ បម្រើការងារធ្ងន់ធ្ងរ ឬគ្រាន់តែស្នាក់នៅជាមួយឪពុកម្តាយ ក្នុងសប្បកម្មខាង ទើបយើងអាចអនុវត្តវិធានការច្បាប់បាន។
គួរបញ្ជាក់ដែរថាតាមច្បាប់ការងារ គឺមិនអនុញ្ញាតឱ្យកុមារអាយុក្រោម១៨ឆ្នាំ បម្រើការងារនៅតាមបណ្តាររោងចក្រ សហគ្រាស ឬសិប្បកម្មនានា ដាច់ខាត ពិសេសនៅតាមសិប្បកម្មឡឥដ្ឋតែម្តង ប៉ុន្តែ ជារើយៗ នៅតែមានកុមាររងគ្រោះដាច់ដៃ ជើង ក្លាយជាក្មេងពិកា រ ដោយសារគ្រោះថ្នាក់ ក្នុងពេលបំពេញការងារក្នុងសប្បកម្មឡឥដ្ឋ៕

មតិយោបល់