តាកែវៈ មានករណីក្មេងលង់ទឹក ស្លាប់ ក្មេង២នាក់ នៅក្នុងភូមិក្រាំងធំ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី១៤ ខែ មីនាឆ្នាំ២០២០ នៅវេលាម៉ោង ១១និង៣០ នាទីថ្ងៃ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងដែលបានលង់ទឹកស្លាប់ទាំង២នាក់មានឈ្មោះ ទី១-ឈ្មោះមឿន រក្សា ភេទប្រុស មានអាយុ ៦ឆ្នាំ និងមានម្តាយឈ្មោះ សុឹម ស៊ឹង ឪពុកឈ្មោះ ជឹម មឿន រស់នៅក្នុងភូមិឃុំខាងលើ និងទី ២-មានឈ្មោះ មឿន ដុងហ៊ាភេទប្រុស អាយុ៥ឆ្នាំ ដែលមានម្តាយឈ្មោះ សួន លីនាឪពុកឈ្មោះជឹម សារេត រស់នៅក្នុងភូមិឃុំខាងលើជាមួយគ្នាផងដែរ ។
ប្រភពដដែលបានឲ្យដឹងថាអ្នករស់នៅក្បែរ នោះគាត់ឃើញក្មេងប្រុសទាំង២ បាននាំគ្នាចុះលេងទឹកស្រះក្បែរផ្ទះ តែគាត់ក៏មិនបាន នៅមើលជាប់ដែរ ដោយរវល់ការងារ ផ្ទះខ្លួនដែរ តែមួយស្ទុះក្រោយមក ក៏បានផ្អើយឆោទ្បោ ថាក្មេងទាំង២ បានលង់ទឹកបណ្តាលឲ្យស្លាប់ទាំង ២នាក់តែម្តង។
បញ្ជាក់ផងដែរ គ្រួសារដែលមានកូន លង់ទឹកស្លាប់ទាំង២ខាងលើនេះ គឺឪពុកម្តាយត្រូវជាបងប្អូនជីដូនមួយជាគ្នា ។
ក្រោយការចុះពិនិត្យរបស់សមត្ថកិច្ច កំណត់ថា ក្មេងទាំង២ពីនាក់ខាងលើពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ៕
មតិយោបល់