ព័ត៌មានជាតិ

តើ​ធ្វើ​ដូច​ម្តេច​ទើប​អាចការ​ពារ​បញ្ហា​​ជ្រុសសក់?

បញ្ហា​សក់​​ស្តើង​​គឺ​កើត​ឡើង​ជា​​ញឹក​ញាប់​​ទាំង​​បុរស ​និង​​ស្ត្រី​ ប៉ុន្តែ​​ប្រសិន​​បើ​​អ្នក​​ផ្លាស់​​ប្តូ​រ​ទិដ្ឋ​ភាព​​មួយ​ចំនួន​នៃ​របប​អាហារ ​និង​របៀប​រស់​នៅរបស់អ្នក​ វា​​អាច​ជួយ​ការ​ពារ​បញ្ហា​ជ្រុស​សក់​បាន​យ៉ាង​ល្អ។ គេ​សន្មត​ថា​សក់​​ស្តើង​ជា​​សញ្ញា​​ប្រាប់​ថា​អ្នក​​​មាន​​អាយុ​​ចាស់ ​ប៉ុន្តែ​ការ​ពិត​​វា​​មិន​ដូច​ច្នេះ​ទេ។ ការ​ជ្រុស​សក់​អាច​​ប​ណ្តា​ល​​មក​​ពី​​ភាព​​តាន​តឹង​​ខ្វះ​​អរ​​ម៉ូ​ន ​ឬ​កង្វះ​​សារ​​ធាតុ​​ចិញ្ចឹម​។
ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ក្នុង​ការ​ពារបញ្ហា​ជ្រុស​សក់៖

របប​អាហារ ​និង​ការ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​ការពារ​ការជ្រុសសក់
​របប​អាហារ ដែលល្អ​មាន​តុល្យភាព​គឺ​សំខាន់​សម្រាប់សុខភាព​សក់​ ​និង​ អាហារ​​មួយ​​ចំនួន ​ជួយ​​រក្សា​អ្នក​ពី​ការ​បាត់​បង់​សក់​របស់​អ្នក​។ ភាគ​ច្រើន​ការ​លូត​លាស់​នៃ​សក់​ត្រូវ​បាន​ផ្សំ​ឡើង​ពី​ប្រូតេអ៊ីន​, និង​របប​អាហារ​មួយ​ចំនួន ដែល​មាន​ប្រូតេ​អ៊ីន​​ខ្ពស់​ នៅ​ក្នុង​សាច់ ​និង​ទឹកដោះគោ អាច​​ជួយ​ពង្រឹង​សក់​របស់​អ្នក​។ ការ​បរិភោគ​បន្លែផ្លែឈើ​ពណ៌​បៃតង ​​ក៏​ដូច​ជា​អ្នក​​កំពុង​តែ ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ពី​ប្រភព​ធម្មជាតិ​។ វា​ក៏​សំខាន់​ផង​ដែរ​ក្នុង​ការ​ផឹក​ទឹក​ឲ្យបានច្រើន (២/៥ ទៅ ៣ លីត្រនៅ​ក្នុង​មួយថ្ងៃ)។

យក​សារធាតុ​បន្ថែម​ដើម្បី​ទប់ស្កាត់​ការជ្រុស​សក់
ប្រសិន​បើ​អ្នក​បាន​បាត់​បង់​សក់​ច្រើន​ជាង​ធម្មតាអ្នកត្រូវ​វិភាគទៅលើ​របប​អាហារ​របស់​ អ្នក​ដើម្បី​មើល​ថា​តើ​អ្នក​អាច​នឹង​ត្រូវ​បាន​បាត់បង់​វីតាមីន​ដ៏​សំខាន់​មួយ​ចំនួន ​និង​សារធាតុ​ចិញ្ចឹម​ដែរ ឬទេ។ កង្វះ​ជាតិ​ដែក ​ឬ​ភាព​ស្លេ​ក​ស្លាំង​អាច​បង្ក​ឱ្យ​មាន​សក់​ស្តើង​។ ថ្នាំ​គ្រាប់​ជាតិ​ដែក​​អាច​ជួយ​ជំរុញចលនាឈាម​ក្នុង​ស្បែក​ក្បាល​របស់​អ្នក​ ហើយ​អាច​រក្សា​ឫស​សក់​របស់​អ្នក​មាន​សុខភាព​ល្អ និង​លើក​កម្ពស់​កំណើន​សក់​។ វីតាមីន B និង C ក៏​មាន​ប្រយោជន៍​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សក់​ស្តើង​នេះដែរ​។

ទុកពេលវេលាឲ្យសសៃសក់សម្រាកបានគ្រប់គ្រាន់
ភាព​តានតឹង​ប​ណ្តា​ល​ឱ្យ​ ​អតុល្យភាព​នៅ​ក្នុង​រាងកាយ​ដែល​ទី​បំផុត​អាច​ប៉ះពាល់​ដល់​សក់​របស់​អ្នក​។ ​តើ​អ្នក​បាន​ទទួល​រង​ពី​ជម្ងឺធ្ងន់ធ្ងរ​ដែល​ជា​បទពិសោធន៍​មួយ​ដ៏​រន្ធត់​ ឬទេ?ឬគ្រាន់តែ​ជា​ការ​គេង​មិន​បាន​គ្រប់គ្រាន់​, ភាព​តានតឹង​នៃ​រាងកាយ​របស់​អ្នក វាក៏​អាច​ប​ណ្តា​ល​បាត់​បង់​សក់ដែរ​។ សក់​របស់​អ្នក​អាច​ចាប់​ផ្តើ​ម​ធ្លាក់​ចុះ បន្ទាប់​ពី​ប៉ុន្មានខែ​ក្រោយ​មក​ដែលអ្នក​ចាប់​ផ្តើម​មាន​ភាព​តានតឹង​កើត​ឡើង​​។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថាតក់ស្លុតសូមព្យាយាម ​សំរាក​លំហែ​ខ្លះ ​ដើម្បី​រក្សា​រាងកាយ​របស់​អ្នកឲ្យ​មានតុល្យភាព​។ ដោយ​អនុវត្តន៍​វិធី​មួយ​ចំនួន​ដូច​ជា​ការ ដក​ដង្ហើម​ជ្រៅៗ ធ្វើសម្មាធិ​ ឬ​និយាយ​​ទៅ​មិត្តឲ្យបានច្រើនវាជាការ​ល្អ​ ដែល​អាច​ជួយ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​នៃ​ភាព​ ស្មុគស្មាញ​ និង​អាច​ធ្វើ​ឱ្យ​អ្នក​កាត់បន្ថយ​ការ​បាត់​បង់​សក់បានយ៉ាងប្រសើរបំផុត៕
13934786651
ចុចទីនេះមើលប្រភពដើម​ www.mungkulkar.com សហការ​ជាមួយនឹងដំណឹង

មតិយោបល់