ព័ត៌មានជាតិ

រថយន្តដឹកទឹកកកសេះហោះមានជ័យបុកម៉ូតូស្លាប់ម្នាក់ នៅស្រុកមោងឫស្សី

បាត់ដំបង: នៅថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០១៩​ នៅវេលាម៉ោង​​ ៧ និង ៣០​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាងរថយន្ត បុកម៉ូតូ ត្រង់​គីឡូម៉ែត្រ​លេខ​ ២៥០-២៥១​ លើផ្លូវជាតិ​លេខ៥ ​ស្ថិតនៅភូមិ​កកោះ​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ អូន សេងលី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ជិះម៉ូតូម៉ាក​ Honda C125 ពាក់ស្លាកលេខ​ ពោធិ៍សាត់​1B-5034​ ឆ្ពោះទៅភ្នំពេញ​ លុះមកដល់ចំនុចខាងលើ មានរថយន្ដមួយគ្រឿងម៉ាក​ ហ៊ីយ៉ាន់ដាយ ​ពាក់ស្លាកលេខ​ បាត់ដំបង​3A-2778 ​មិនស្គាល់​អត្តសញ្ញាណអ្នកបើកបរបញ្រ្ចាសទិសគ្នា​បានទៅបុក​ម៉ូតូ​បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ​ សមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងត្រូវបានបានបញ្ជូនទៅការិយាល័យខេត្ត និងស្វែងរកជនបង្កមកដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់