ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារចំនួន២ដងមិនរាង ចេញមកវិញលួចទៀត តែត្រូវប្រជាពលរដ្ឋស្វាគមន៍នៅសល់តែដង្ហើមចង្រិត!

កណ្តាលៈ កំពូលមេចោរ ហើយក៏ជាមុខសញ្ញាលួចយ៉ាងសកម្ម និងជួញដូរគ្រឿងញៀនថែមទៀតផង មិនតែប៉ុណ្តោះធ្លាប់ជាប់ពន្ធនាគារចំនួន២ឆ្នាំមកហើយ មិនរាងចេញមកវិញលួច ត្រូវប្រជាពលរដ្ឋស្វាគមន៍សល់តែដង្ហើមចង្រិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ក្នុងឃ្លាំងដាក់រថយន្ត របស់ឈ្មោះ ទី សេងចាំង ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ បានប្រាប់ Post News ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទី សេងចាំង ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យ ឈ្មោះ ឃីម សុធា (អោក) ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (រងរបួសក្បាល)។

លោកអធិការបញ្ចាក់ថា ក្នុងរយៈពេលកន្លងមកនៅក្នុងឃ្លាំងរបស់ឈ្មោះ ទី សេងចាំង បានបាត់ទូរសព្ទចំនួន៣គ្រឿង បូមឡាន និងអាគុយ លុះដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ឈ្មោះ ឃីម សុធា (អោក) បានលួចចូលតាមទ្វារខាងក្រោយ ហើយបានរើកកាយកន្លែងដាក់សម្ភារៈ ហើយលួចយកទូរសព្ទដៃ និងបូមរថយន្ត ភ្លាមនោះមាន ឈ្មោះ នី ស៊ីតាក់ បានភ្ញាក់ពីដេកឃើញជនសង្ស័យកំពុងលួចសម្ភារៈ ក៏ ស្រែកឆោរឡោរផ្អើលដល់កម្មករផ្សេងទៀត ដែលកំពុងដេកក្បែរនោះ និងបាននាំគ្នាដេញដោយស្រែកថាចោរៗ ជនសង្ស័យបានរត់គេចខ្លួន ពេលនោះមានប្រជាពលរដ្ឋបានចោមរោមជាច្រើនហើយបានវាយជនសង្ស័យឲ្យសន្លប់មិនដឹងខ្លួន។

ពេលនោះសមត្ថកិច្ចប៉ុស្តិ៍បានទៅដល់ ឃើញជនសង្ស័យដេកសន្លប់មិនដឹងខ្លួន ក៏បានហៅឡានពេទ្យដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ជ័យជំនះ នៅក្រុងតាខ្មៅ៕

មតិយោបល់