ព័ត៌មានជាតិ

Updated៖ នារីបុគ្គលិកហាងស្ទឹងមាសព្រែកជ្រៃ ជិះម៉ូតូចេញពីធ្វើការ ត្រឡប់ទៅបន្ទប់ជួលវិញ ត្រូវរថយន្តបុកស្លាប់ និងរងរបួសធ្ងន់ម្នាក់ យ៉ាងអាណោចអធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង ២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តមិនស្គាល់ម៉ាក និងម៉ូតូ នៅត្រង់ចំណុចស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សុខ ខុម ភេទស្រី អាយុ ២៤ឆ្នាំ (ស្លាប់) មុខរបរ បុគ្គលិកហាងស្ទឹងមាសព្រែកជ្រៃ បច្ចុប្បន្នស្នាក់នៅភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ មឿន ផល្លី ភេទស្រី អាយុ ២៥ឆ្នាំ (រងរបួសធ្ងន់) មុខរបរ បុគ្គលិក ហាងស្ទឹងមាសព្រែកជ្រៃ ស្នាក់នៅជាមួយគ្នា
បើកបរម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HZ-9012 ។
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើករថយន្តគេចបាត់ពីកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុ សពត្រូវបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការនគរបាលខណ្ឌដង្កោ រីឯអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់