ព័ត៌មានជាតិ

ជិះម៉ូតូបុករថយន្តពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន២នាក់ ស្លាប់និងរងរបួសធ្ងន់

ភ្នំពេញៈ នៅថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចផ្លូវ២១៧ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមនុស្សប្រុស០២នាក់ រងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតស្លាប់ ក្រោយពេលបញ្ជូនទៅគ្លីនិចឯកជនម្លិះដង្កោ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាលើ មានភាគីម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1S.0717 អ្នកបើកបរម៉ូតូឈ្មោះ ប៊ិចពៅ ពិសី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ភូមិតាពួន ឃុំស្នាយអន់ជិត ស្រុកជុំគិរី ខេត្តកំពត រងរបួសធ្ងន់បញ្ជូនទៅគ្លីនិចឯកជនម្លិះដង្កោ (មិនពាក់មួកសុវត្ថិភាព) ។ អ្នករួមដំណើរឈ្មោះ ឡុង ចាន់រតន: ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ភូមិខ្វាយ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្លាប់ក្រោយបញ្ជូនទៅគ្លីនិកឯកជនម្លិះដង្កោ ( មិនពាក់មួកសុវត្តិភាព) ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ រថយន្តបើកបរឆ្លងផ្លូវពីកើតទៅលិច ម៉ូតូបើកបរពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ម៉ូតូក៏បានបុករថយន្តពេញមួយទំហឹងតែម្តង ។ មូលហេតុ មកពីរថយន្តបើកបរឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ។ សពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំស្រាវជ្រាវបន្ត ៕​​

មតិយោបល់