ព័ត៌មានជាតិ

អាជីវករខ្មែរ-វៀតណាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន នៅខេត្តរតនគិរី

រតនគិរីៈ កាលពីវេលាម៉ោង១០ និង០០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនបាន៤នាក់ ស្ថិតនៅក្នុងភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ជនសង្ស័យ៖ ១.ឈ្មោះ ពៅ ដានី ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស ២.ឈ្មោះ ពៅ ហាក់ ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ៣.ឈ្មោះ ពៅ ប្រាក់ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ៤.ឈ្មោះ វិន ធីញុង ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ។ បានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)០១នាក់ អវិជ្ជមាន(-)៣នាក់ ។

វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១ថង់ ទម្ងន់៣.៧៦ក្រាមទាំងសំបកថង់ ជញ្ជីង០១គ្រឿង ទូរស័ព្ទ០៤គ្រឿង ថង់ច្រកថ្នាំញៀនមួយចំនួនធំ សម្ភារៈសេពមួយចំនួនទៀត ។

ដោយឡែកយុវសិស្សម្នាក់ឈ្មោះពៅ ដានី អាយុ១៤ឆ្នាំ មិនមានពាក់ព័ន្ធនូវសារធាតុញៀនក្នុងខ្លួន បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។ ចំណែកជនសង្ស័យ០៣នាក់ រួមទាំង វត្ថុតាង សមត្ថកិច្ចបាននាំទៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់