ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីធ្វើសកម្មភាពឆក់កាបូប និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ: នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចស្ដុបផ្លូវមុន្នីរ៉េត កែងផ្លូវម៉ៅសេទុង ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឆេង លក្ខិណា ភេទស្រី ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាល មុខរបរលក់បន្លែ ។ ជនសង្ស័យចំនួន០២នាក់៖ ១- ឈ្មោះ សួន ហេង ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។ ២-ឈ្មោះ ទូច ធី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ម្ដុំផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONGDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង 1O-2302, ទូរស័ព្ទ ដៃម៉ាក oppo ពណ៌ទឹកមាស, ម្សៅក្រាមសថ្លាចំនួន០២កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះ សួន ហេង ដែលលាក់ទុកក្នុងហោប៉ៅ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់ ៕

មតិយោបល់