កំពង់ធំៈ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤៥នាទីយប់ លើកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខកន្លែងជួសជុលរថយន្តឈ្មោះ សៀង ហុងគីម ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត។
ម៉ូតូម៉ាក ហុងដា ZoomerX ពណ៌សក្រហម ផ្លាកលេខ កំពង់ធំ 1J-9325 បើកបរដោយឈ្មោះ ច្រាត់ តុលា ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិឥន្ទៈកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរកម្មករសំណង់ (របួសធ្ងន់) មិនពាក់មួកសុវត្ថិភាព។ អ្នករួមដំណើរឈ្មោះ អ៊ឹម សេង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មុខរបរ កម្មករសំណង់ (ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ) មិនពាក់មួកសុវត្ថិភាព។
រថយន្ត Highlander ពណ៌ស ផ្លាកលេខគ្មាន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនពីកន្លែងកើតហេតុបាត់)។
មូលហេតុ៖ បឋមបង្កដោយអ្នកបើកបរម៉ូតូ បើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងទៅបុកគូទរថយន្តពីក្រោយ ដែលកំពុងចរាចរលើផ្លូវ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងវត្ថុតាង យករក្សាទុកនៅប៉ុស្តិ៍នគរបាលអាចារ្យលាក់ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់