ព្រះសីហនុៈ បុរសម្នាក់ជាកម្មករផ្សាដែក បានរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារចរន្តអគ្គីសនីឆក់ ពេលកំពុងផ្សាដំបូលដែក នៅជិតបង្គោលភ្លើង ក្បែរសាលាសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ វេលាម៉ោងជិត៩ព្រឹកថ្ងៃ២៦ ខែមករា ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះហ៊ុន ចន្ទ្រា ភេទប្រុសអាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ ត្រូវបានគេជួយង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែនៅមិនទាន់ដឹងថា ខាងគ្រូពេទ្យជួយសង្គ្រោះអាយុជីវិត បានឬយ៉ាងណានៅឡើយទេ៕
មតិយោបល់