ព្រះសីហនុៈ កាលពីម៉ោង ១និង ៣០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រលេខ១៥៨ នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ ២គ្រឿងបុកប៉ះគ្នា។
ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមនុស្ស រងរបួសនោះទេ។
ដំណើររឿង៖ ដំបូងទ្បើយ គេឃើញរថយន្តកុងតឺន័រម៉ាកហ៊ីណូ ពណ៌ខៀវ ផ្លាកលេខក្បាល ភ្នំពេញ 4A-0486 ផ្លាកលេខកន្ទុយ ភ្នំពេញ 3C-1141 បើកបរដោយឈ្មោះ ចាប់ តួ ភេទប្រុស អាយុ ៣០ ឆ្នាំ ទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពី ធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ។ មកដល់ចំណុចកើតហេតុ បានបុកពីក្រោយ រថយន្តធំដឹកដែក ១គ្រឿង ដែលកំពុងឈប់ចតលើចិញ្ចើម ផ្លូវ បណ្តាលឲ្យឆេះផ្នែកខាងក្បាលរថយន្តកុងតឺន័រ។ ចំណែករថយន្តដឹកដែកខាងមុខ អ្នកបើកបរ បានបើករត់គេចបាត់ពីកន្លែងកើតហេតុភ្លាមៗតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ ហៅរថយន្តទឹកក្រុមហ៊ុនដូងប្រេង ដែលនៅក្បែរទីតាំងកើតហេតុ មកបាញញ់ទឹកពន្លត់ គ្រប់គ្រងស្ថានការណ៍បានទាន់ពេល៕
មតិយោបល់