ប៉ៃលិនៈ នៅវេលាម៉ោង ១និង១៥នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ចំណុចស្រះទឹករបស់ឈ្មោះ ម៉ម នួន ស្ថិតនៅភូមិអណ្ដូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីក្មេងលង់ទឹកស្លាប់មួយករណី។
ជនរងគ្រោះ៖
១/ឈ្មោះ លាង រស្មី ភេទប្រុស អាយុ ៧ឆ្នាំ មានទីលំនៅនៅភូមិកើតហេតុខាងលើ។
២/ឈ្មោះ កត ចន្ថា ភេទស្រី អាយុ ៧ឆ្នាំ មានទីលំនៅនៅភូមិកើតហេតុខាងលើ។
មូលហេតុ៖ កើតឡើងដោយសារក្មេងលេងទឹកហើយរអិលជើងចូលទៅកន្លែងជ្រៅ បណ្ដាលឲ្យលង់ទឹកស្លាប់ទាំងពីរនាក់។
ក្រោយពីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយប៉ុស្តិ៍រដ្ឋបាល ធ្វើកោសល្យវិច័យ និងធ្វើការស៊ើបអង្កេតស្រាវជ្រាវ រួចមកសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកស្រះ ពិតប្រាកដមែន ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនសាច់ញាតិជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់