ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ នាំទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សាគង់នៅវត្តឃ្មួញ

ភ្នំពេញៈ អភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បាននិងភរិយាព្រមទាំងអភិបាលរងខណ្ឌ មន្ត្រីសាលាខណ្ឌ បាននាំយកទេយ្យវត្ថុប្រគេនព្រះ​សង្ឃគង់ ចាំព្រះវស្សាគង់នៅវត្តឃ្មួញស្ថិតផ្លូវ១០១៩ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពី រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

លោកអភិបាល បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិទទួល​បាន​សុខសន្តិភាព និងមានការអភិវឌ្ឈន៍លើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ។

ទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ ចៅអធិការវត្ត មានសង្ឃដីការថា ពិធីបុណ្យភ្ជុំនេះ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជន​កម្ពុជា​​​ប្រារព្ធ​ធ្វើ ជារៀងរាល់ឆ្នាំ និងមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ដែលពិធីបុណ្យនេះគេចាត់ទុកថាជាពិធីបុណ្យ​គោរពវិញ្ញាណ​ក្ខ័ន្ត និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយឲ្យបានទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ ទាំងពួងផងដែរ។

គួររំលឹកថាពិធីនេះប្រារព្វធ្វើទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនាចាប់ពីថ្ងៃ១រោចដល់ ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ៕

អភិបាលខណ្ឌសែនសុខ អភិបាលខណ្ឌសែនសុខ អភិបាលខណ្ឌសែនសុខ អភិបាលខណ្ឌសែនសុខ អភិបាលខណ្ឌសែនសុខ អភិបាលខណ្ឌសែនសុខ អភិបាលខណ្ឌសែនសុខ អភិបាលខណ្ឌសែនសុខ

មតិយោបល់