ព័ត៌មានជាតិ

៥ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ៣លាននាក់ កើន១១.៤%

ភ្នំពេញ: យោងតាមផេកក្រសួងទេសចរណ៍ បានឱ្យដឹងថា រយ:ពេល៥ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៨៨៨,៤៦១នាក់ កើនឡើង ១១.៤% បើធៀបនឹងរយ:ពេលដូចគ្នានៅឆ្នាំ២០១៨ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិ ចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការធ្លាក់ចុះខ្លះ។

ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាទាំងនោះ រួមមាន៖
១៖ ចូលតាមផ្លូវអាកាសចំនួន ២,០១៨,៩៣៥នាក់ កើនឡើង ១៦.៩% ក្នុងនោះចូលតាមច្រកភ្នំពេញចំនួន ៩២៣,៧៧១នាក់ កើនឡើង១៧.៦% តាមច្រកសៀមរាបចំនួន ៨៤៦,២៦៧នាក់ ថយចុះ ៤.៥% និងតាមច្រកកងកេងចំនួន ២៤៨,៨៩៧នាក់ កើនឡើង ៣៤៤.៩%។

២៖ ចូលតាមផ្លូវគោកចំនួន ៧៨៥,៧៧៤នាក់ ថយចុះ ១.១%។

៣៖ ចូលតាមផ្លូវទឹកចំនួន ៨៣,៧៥២នាក់ កើនឡើង ១៥.៤%។

របាយការណ៍ក៏បានបញ្ជាក់អំពីស្ថិតិទេសចរអន្តរជាតិក្នុងខែឧសភា ឆ្នាំ២០១៩ មានចំនួន ៤៧២,៨៥២នាក់ កើនឡើង ១២.៨% បើធៀបនឹងខែឧសភា ឆ្នាំ២០១៨៕

មតិយោបល់