ព័ត៌មានជាតិ

បញ្ជូនមុខសញ្ញាចែកចាយ នឹងប្រើប្រាស់គ្រឿងញៀន៤នាក់ទៅសាលាដំបូងព្រះសីហនុ

ព្រះសីហនុ: ជនសង្ស័យចំនួន៤នាក់ត្រូវ​បានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន​អាវុធហត្ថខេត្តព្រះសីហនុបានក៏សាងសំណុំរឿងបញ្ជូនខ្លួន​ រួមនឹងវត្ថុតាងទៅ​សាលាដំបូង​​ខេត្តព្រះសីហនុ កាល​ពី​រសៀលថ្ងៃទី២៣កក្កដា​​ ពាក់ពន្ធ័ករណីរក្សាទុកជួញដូរនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ក្រោយបង្រ្កាបបាននៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

ប្រភព​ឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់​ ទី១-ឈ្មោះ លី ភូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ។ ​​ទី២-ឈ្មោះ ដុង ឌឹកហុង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។ ទី​៣-ឈ្មោះ គឹម ឌី ហៅណាំ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបររត់ម៉ូតូឌុប។ ទី៤-ឈ្មោះ តាន់​ ផេង ភេទប្រុស អាយុ២៨ឆ្នាំ ​មុខរបរមិនពិតប្រាកដ ជន​សង្ស័យ​​​ខាងលើ​​ស្នាក់នៅកន្លែងកើតហេតុ។

ក្រោយ​ប្រតិបត្តិការខាងលើនេះ​ កម្លាំងកងរាជអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា១៧កញ្ចប់តូច ១កញ្ចប់ធំស្មើនិង៤,៨g​ ដបជក់ចំនួន២ ទុយោចំនួន២ដើម​ ដែកកេះចំនួន១៧ ម៉ូតូ១គ្រឿង ម៉ាកអ៊ែលប្លេតពណ៌ស្ករ ទូរស័ព្ទចំនួន៤គ្រឿង និង​​ប្រាក់រៀលចំនួន១៩.៥០០រៀល។

បច្ចុប្បន្ន ជនសង្ស័យ៤នាក់ខាងលើត្រូវបានកម្លាំកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់កាបន្តតាមនិតិវិធី​៕

មតិយោបល់