ព័ត៌មានជាតិ

មនុស្ស៣នាក់របួសធ្ងន់ក្នុងករណីម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងនៅស្រុកកំពង់ស្វាយ

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយ ម៉ូតូ២គ្រឿងក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឲ្យរបួសធ្ងន់០៣នាក់ (ស្រី០១នាក់)កាលពីវេលាម៉ោង១និង១០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ០.១ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
មុនពេលកើតហេតុមានម៉ូតូម៉ាកEXCITER ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ គា ឈុន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(របួសធ្ងន់) មិនពាក់មួកសុវិត្ថភាព មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាកឌ្រីមC125 ពណ៍ខ្មៅ គ្មានស្លាកលេខ ដែលមានទិសដៅបញ្រ្ចាសទិសគ្នាបើកបរ ដោយឈ្មោះ សំ ស្រី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់) មិនពាក់មួកសុវិត្ថភាព រួមដំណើរឈ្មោះ វ័ន្ត រតនា ភេទប្រុស អាយុ០៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់)មិនពាក់មួកសុវត្ថិភាព។
មូលហេតុបឋមបង្កដោយអ្នកបើកបរម៉ូតូហុងដាឌ្រីមC125ឈ្មោះ សំ.ស្រី បើកបរបត់ឆ្វេង ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងធ្វើការវាស់វែងរួចយកវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់