ព័ត៌មានជាតិ

ខ្លាំងមែន អាខ្មៅ បង្ហោះលក់ថ្នាំញៀនតាម Facebook ភ្លាមជាប់ខ្នោះភ្លែត

កណ្តាល: ករណីជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៧និង១៥នាទីនៅ ផ្ទះជនសង្ស័យ ភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យចំនួន០៤នាក់ដែលឃាត់ខ្លួន បានខាងលើទី
១/-ឈ្មោះ ប៊ន វណ្ណធា(ហៅខ្មៅ) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀនវិជ្ជមាន<+> ក្នុងទឹកនោម)។
២/- ឈ្មោះ គ្រី ចាន់សាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀនវិជ្ជមាន<+> ក្នុងទឹកនោម)។
៣/-ឈ្មោះ ស្រ៊ុយ សេងហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀនវិជ្ជមាន<+> ក្នុងទឹកនោម)។
៤/-ឈ្មោះ គង់ វណ្ណា (ខ្នា) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀនវិជ្ជមាន<+> ក្នុងទឹកនោម)។
វត្ថុតាងចាប់យកមាន:
១/-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់មធ្យម។
២/-ទូរសព្ទ័ដៃចំនួន០២គ្រឿងមាន
_ម៉ាកអាយហ្វូនចំនួន០១គ្រឿង
_ម៉ាកOPPOចំនួន០១គ្រឿង
៣/-សម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

តាមប្រភពព័ត៌មានមុនពេលឃាត់ខ្លួន មានប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានមុខសញ្ញាឈ្មោះប៊ន វណ្ណធា (ហៅខ្មៅ) ភេទប្រុស អាយុ២៩ឆ្នាំ នឹងបក្សពួកពីរនាក់ទៀតរស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
បានធ្វើសកម្មភាពលក់នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនហើយនឹងបានបង្ហោះរូបភាពលក់ថ្នាំញៀនតាមរយះបណ្ដាញសង្គម Facebook ។
ក្រោយពេលទទួលបានព័ត៍មាននេះភ្លាម កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ ដឹកនាំបញ្ជាដោយលោកវរ:សេនិយ៍ឯក សុីម ឃាង អធិការនៃអធិការដ្ឋានស្រុកកោះធំ បានឲ្យកម្លាំងជំនាញចុះបង្រ្កាបភ្លាមដោយបានចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរនឹងប្រើប្រាស់គ្រឿងញៀនបានចំនួន០៤នាក់ខាងលើនេះរួមទាំងចាប់យកវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់មធ្យម ហើយនឹងសម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត នៅចំណុចផ្ទះជនសង្ស័យ ប៊ុន វណ្ណធា ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ប៊ន វណ្ណធា, គ្រី ចាន់សាក់ និងស្រ៊ុយ សេងហុង បានឆ្លើយសារភាពថាថ្នាំញៀនខាងលើនេះពិតជារបស់ពួកគេពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចយើងបានបញ្ជូនជនសង្ស័យទាំង០៤នាក់ខាងលើនេះមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងតាមនិត្តិវិធីច្បាប់៕

 

មតិយោបល់