ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣៤នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F14) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលរថយន្តបើកបុកបាក់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិទួលគោក សង្កាត់ទួលសង្កែ (២)សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (៣)ផ្លូវអង្គរភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤និង៣០នាទីរសៀល៕
មតិយោបល់