ភ្នំពេញៈ អគ្គិសនីកម្ពុជា បានជូនដំណឹងមុននេះថា នៅវេលាម៉ោង៩៖០៧នាទី ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីដាច់ចរន្តអគ្គិសនីអនុស្ថានីយទី៧ (GS7-F12) ដែលធ្វើដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន (១) ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (២)សង្កាត់វឌ្ឍនៈភាព សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល។
បញ្ហានេះដែរ អគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការត្រួតពិនិត្យរកកំហូច និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ៕
មតិយោបល់