កំពតៈ យោងតាមផេកលោកស្នងការខេត្តកំពតនារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកនៅខេត្តកំពតរបស់យើង សូមកុំមានការរើសអើងទៅលើបងប្អូនជនជាតិខ្មែរឥស្លាម មិនមែនពួកគាត់ចង់ចម្លង Covid-19 ចូលមកក្នុងប្រទេសកម្ពុជានោះទេ។ ពួកគាត់ក៏ខ្លាចស្លាប់ដែរ ប្រការសំខាន់យើងត្រូវទប់ស្កាត់ និងបង្ការការពារ ពេលនេះមិនមែនជាពេលវេលាសំរាប់ដាក់បន្ទុកទៅលើនរណាម្នាក់នោះទេ សង្ឃឹមបងប្អូនជនរួមជាតិទាំងអស់និងយល់អំពីបញ្ហានេះ យើងជាខ្មែរត្រូវរួបរួមគ្នា ៕
ព័ត៌មានជាតិ
មតិយោបល់