ព័ត៌មានជាតិ

ឃាត់ខ្លួនជាងជួសជុលរថយន្តនិងបក្ខពួក ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ជនបរទេស

ភ្នំពេញ: នៅវេលាម៉ោង 00និង៤៥នាទីយប់ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីឆក់ទូរស័ព្ទដៃជនជាតិចិន មិនបានសម្រេច ។

ជនសង្ស័យ៖១-ឈ្មោះ សោម វណ្ណ: ហៅឃ្លាំង ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរជាងជុសជុលរថយន្ត ទីកន្លែងស្នាក់នៅផ្ទះ២៩៩ផ្លូវ១០ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅឃ្លាំងរថយន្តដឹកដី ផ្លូវ៣១០ ភូមិពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ម្នាក់ទៀតឈ្មោះ ដន វណ្ណា ហៅ វាន់ដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបោចមាន់ ស្នាក់នៅបន្ទប់ជួល ផ្លូវលំភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់