ភ្នំពេញៈ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានចុះបង្ក្រាបទីតាំសង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែង ឃាត់ខ្លួនមនុស្សជាច្រើននាក់។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅទីតាំងសង្វៀនបញ្ជល់មាន់ ១កន្លែង ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ បានឃាត់ខ្លួនមនុស្សចំនួន៧នាក់ និងសម្ភារមួយចំនួនដូចជា ស៊ុមដាក់មាន់
និងឧបករណ៍ផ្សេងទៀត នៅក្នុងទីតាំងសង្វៀនបញ្ជល់។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅអធិកាដ្ឋាន ដើម្បីសាកសួរនិងបន្តនីតិវិធី៕
មតិយោបល់