ព័ត៌មានជាតិ

បាត់ម្តាយ១ថ្ងៃរកមិនឃើញ! បែរជាប្រទះឃើញអង្គុយស្លាប់នៅគុម្ពឬស្សី

កំពតៈ លោកអធិការរងស្រុកទឹកឈូរ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post News ថា នៅវេលាម៉ោង៩ និង៣០នាទីព្រឹក កូនរបស់ឈ្មោះ ប្រាក់ ណាត ភេទស្រី អាយុ៦៥ឆ្នាំ (ម្តាយ) ស្នាក់នៅភូមិព្រែកអំពិល ឃុំកោះតូច បានមករាយការណ៍ប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលថា បានបាត់ម្តាយតាំងពីម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ រហូតដល់ពេលយប់ នៅតែមិនឃើញមកផ្ទះស្មានទៅលេងផ្ទះបងប្អូននិងកូនសួរទៅដំណឹងគ្មាននរណាឃើញទេ។ មកដល់ម៉ោងនេះ ទើបបងប្អូនកូនរកឃើញ គាត់ស្លាប់បាត់ទៅហើយ នៅគុម្ពឬស្សីអែម ខាងកើតផ្ទះរបស់គាត់ចម្ងាយប្រហែល៣០ម៉ែត្រ។

មូលហេតុ ស្លាប់អង្គុយចូលទៅជីកទំពាំងកណ្តាលគុម្ពឬស្សី មិនដឹងខ្យល់គឬពស់ចឹកនោះទេ។ លុះនៅវេលាម៉ោង២ និង២០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងជំនាញពិនិត្យកន្លែងកើតហេតុស្រុក បានចុះទៅពិនិត្យសពដែលស្លាប់នៅក្នុងគុម្ពឫស្សីនៅចំណុចខាងក្រោយសាលារៀនក្តាត ឆ្លងតាមការពិនិត្យយ៉ាងល្អិតល្អន់របស់បច្ចេកទេសស្រុក សកសពស្លាប់ដោយសារខ្យល់គ មិនមានពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ៕

មតិយោបល់