កោះកុងៈ កាលពីវេលាម៉ោង ២និង៣០នាទីឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦០-៦១ ចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ។
រថយន្ត ០១គ្រឿងម៉ាក HYUNDAI ៥តោន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-1378 បើកបរទិសដៅដឹកអង្ករ និងមីកំប៉ុង ពីភ្នំពេញ ទៅកោះកុង ធ្លាក់កាវថ្នល់បុកជញ្ជាំងភ្នំដោយខ្លួនឯង បណ្តាលឲ្យរងរបួសមនុស្សចំនួន ០៣នាក់ ប្រុស របួសធ្ងន់ម្នាក់ ។
មូលហេតុ៖ បែកកាប៉ែនហ្រ្វាំង។
អ្នកបើកបរឈ្មោះ ឆន លី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខេត្តកណ្តាល (របួសធ្ងន់) ។
អ្នករួមដំណើរចំនួន ០២នាក់ប្រុស៖
១-ឈ្មោះ ណង ទ្រី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស្នួល ខេត្តក្រចេះ (របួសស្រាល)។
២-ឈ្មោះ ហុង គីមហឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (របួសស្រាល)។
ជនរងគ្រោះទាំង ០៣នាក់ខាងលើ បានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ រួចក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ពេលដល់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ជនរងគ្រោះរបួសធ្ងន់បានស្លាប់ សពត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់