ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ វ៉ាន់ វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទហិង្សាដោយចេតនា វាយទៅលើជនរងគ្រោះឈ្មោះ រ័ត្ន បូរី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ចំណុចព្រែកត្រពាំង ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បណ្ដាលឲ្យរងរបួស បែកក្បាលរួចរត់គេចខ្លួន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់