ព័ត៌មានជាតិ

រថយន្តដឹកត្រីក្រឡាប់ធ្លាក់ផ្លូវ ខូចខាតត្រីជាង១តោន

កណ្ដាល: រថយន្តដឹកត្រីពីជ្រៃធំព្រំដែនវៀតណាម ទៅលក់នៅផ្សាព្រែកព្នៅ បានក្រឡាប់ចាក់ត្រីចោលនៅចំណុចលូទួលក្រសាំង ផ្លូវជាតិលេខ២១បេ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខូចខាតត្រីជាង១តោន ជាប្រភេទត្រីទីឡាប់យ៉ា អ្នកបើកបរមិនបានគេស្គាល់ឈ្មោះទេ។

រថយន្តដែលក្រឡាប់ខាងលើ ម៉ាកហ៊ីយ៉ានដាយពណ៌សទម្ងន់៥កែឡើង១០តោន ពាក់ស្លាកលេខភ្នំពេញ ៣A-២៨៩២ បើកពីត្បូងទៅជើង វ៉ាកនិងរថយន្តពីខាងមុខជាន់ប្រាំងមិនស៊ីជ្រុលហើយក្រឡាប់ធ្លាក់ផ្លូវតែម្តង សំណាងមិនបង្កឲ្យមនុស្សរងរបួសឡើយ៕

photo_2016-11-13_10-07-10

photo_2016-11-13_10-07-08

photo_2016-11-13_10-07-09

photo_2016-11-13_10-07-10-2

មតិយោបល់