ព័ត៌មានជាតិ

នគរបាលព្រហ្មទណ្ឌខេត្តព្រៃវែងចុះបង្ក្រាបល្បែងជល់មាន់ ឃាត់បានតែម៉ូតូមនុស្សរត់អស់

ព្រៃវែងៈ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រៃវែងដឹកនាំកម្លាំងចុះបង្ក្រាបល្បែងជល់មាន់ យ៉ាងសកម្មមួយកន្លែង ឃាត់បានតែម៉ូតូ​និងសម្ភារៈពាក់ពន្ធ័ ចំណែកមនុស្សរត់គេចខ្លួនបាត់ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៥នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា ជាក់ស្តែងនៅក្នុងការចុះបង្ក្រាបខាងលើ សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ ចំនួន ១១គ្រឿង ,មាន់ជល់ចំនួន៦ក្បាល , កន្ត្រក​ស្ពាយ​មាន់ចំនួន៦កន្ត្រក , ស្បែកជើងចំនួន១១គូរ ។ ចំណែកម្ចាស់ម៉ូតូដែលកំពុងភ្នាល់មាន់ជល់ខាងលើ គ្រាន់តែឃើញសមត្ថកិច្ចរត់គេចខ្លួន​បាត់​អស់តែម្តង ។

បច្ចុប្បន្នចំពោះម៉ូតូនិងសម្ភារៈផ្សេងទៀត ត្រូវបានសមត្ថកិច្ចយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីចាត់ការច្បាប់ ៕

បង្ក្រាបជល់មាន់បង្ក្រាបជល់មាន់បង្ក្រាបជល់មាន់បង្ក្រាបជល់មាន់បង្ក្រាបជល់មាន់បង្ក្រាបជល់មាន់

មតិយោបល់