ព័ត៌មានជាតិ

ស្រី្តម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ងលួចខ្សែ.ក

ភ្នំពេញ: នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២០ វេលាម៉ោ០៩ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចខ្សែក នៅចំណុចក្នុងបរិវេណផ្សារដីហ៊ុយ ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡាង សុភាព ភេទស្រី អាយុ៣៥ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចយកខ្សែក របស់ជនរងគ្រោះឈ្មោះ គឹម ស្រីមុំ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅលេខ២៦ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវជាម្តាយកុមារីរងគ្រោះឈ្មោះ សី ស៊ាវម៉ី អាយុ០៤ឆ្នាំ។
សម្ភារ:បាត់បង់ គ្មាន ។

សម្ភារ:បន្សល់ទុក ៖ ខ្សែក០១ខ្សែនិងបន្តោង០១ ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់