ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តដឹកទឹកអាល់កុល រេចង្កូតបុករះ បណ្តាលឲ្យឆេះស្លាប់ យ៉ាងអាណោចអធ័ម

កំពង់ធំ: កាលពីវេលាម៉ោង២៣ និង៤៥ នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ឆេះរថយន្តស្លាប់បុរសម្នាក់ លើកំណាត់ផ្លូវជាតិលេខ០៦ គីឡូម៉ែត្រលេខ១០៧-១០៨ ស្ថិតនៅក្នុងភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ហេតុការណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក ស៊ីណា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BA.4837 ផ្ទុកទឹកអាល់កុល ( អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) មានទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហតុ​ បានរេចង្កូតទៅខាងស្តាំដៃ បុកបង្គោលភ្លើង និងរបងផ្ទះប្រជាលពរដ្ឋ បណ្តាលឲ្យមានអគ្គិភ័យកើតឡើងឆេះរថយន្ត ស្លាប់អ្នកបើកបរនៅនឹងកន្លែង ។

មូលហេតុ៖ បើកបរក្នុងស្ថានភាពងងុយដេក និងមានល្បឿនលឿន ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យនិងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ។ រីឯសាកសពជរងគ្រោះតម្កល់ទុកក្នុងវត្តដា ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីស្វែងរកក្រុមគ្រួសារ ទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់