ឧត្ដរមានជ័យៈ នៅវេលាម៉ោងប្រហែល ១និង៣០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកបរគោយន្ត កន្ត្រៃបានក្រឡាប់ដោយខ្លួនឯងស្លាប់ ចំណុចខាងជើងភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ចម្ងាយ ៥០០ម៉ែត្រ ក្បែរកន្លែងចាក់សំរាម។
ជនរងគ្រោះឈ្មោះ ញឹម តយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជាកម្មករប្រមូលដឹកសំរាមក្នុងផ្សារបឹងត្រកួន រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក បានដឹកសំរាមពីផ្សារបំណងយកមកចាក់ចោល នៅគំនរសំរាមក្បែរកន្លែងកើតហេតុ លើផ្លូវជាតិលេខ៥៨A មកដល់ចំណុចកើតហេតុ គោយន្តបានដាច់កង់មុខខាងស្ដាំហើយ ក៏រេចង្កូតធ្លាក់ប្រឡាយ ត្រូវគោយន្តសង្កត់បណ្ដាលឲ្យស្លាប់ លុះព្រឹកម៉ោង ៦និង០០នាទី បានទទួលពត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករមៀត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យនិងរាយការណ៍មកជំនាញ។
ក្រោយពីកើតហេតុសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់