ប៉ៃលិនៈ នៅវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ៥៧ ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់បុកបង្គោលភ្លើង។
អ្នកបើកបរឈ្មោះ នាក់ ណាង ភេទប្រុស អាយុ ៥០ឆ្នាំ មានតួនាទីជាប្រធានមន្ទីរមុខងារសាធារណៈ រស់នៅភូមិឃុំកើតហេតុ រថយន្តម៉ាក នីសាន់ ស៊េរីឆ្នាំ២០២០ ពណ៌ស គ្មានពាក់ផ្លាកលេខ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តខាងលើ ធ្វើដំណើរពីកើតទៅលិច យ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកបង្គោលភ្លើង ក្រឡាប់ច្រើនជុំមនុស្សរងរបួសធ្ងន់ ។
មូលហេតុ៖ បើកបរក្នុងស្ថានភាពស្រវឹងស្រា។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងហៅរថយន្តសាមុយ ដឹកជនរងគ្រោះសង្រ្គោះ នៅមន្ទីរពេទ្យ ចំពោះរថយន្តបង្កកម្លាំងជំនាញ ធ្វើការស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់