ព័ត៌មានជាតិ

ផ្តន្ទាទោសស្ត្រីខ្មែរ និងបុរសចិនម្នាក់ ដាក់គុកម្នាក់ៗ៨ឆ្នាំ រឿងនាំស្ត្រីខ្មែរលក់នៅចិន

ភ្នំពេញៈ នៅព្រឹថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក អ៊ី ថាវរៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបាន បើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទទី១ឈ្មោះ ស្រាប លី អេង ភេទ ស្រី អាយុ ៣៤ ឆ្នាំ និង ទី២ឈ្មោះ ជឿង ខាន់ឡុង ភេទប្រុស អាយុ ៤៥ឆ្នាំ ជាជនជាតិចិន ដាក់ពន្ធនាគារកំណត់រយៈពេលម្នាក់ ៨ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹងឈ្មោះ យ.ប.ញ ភេទស្រី ចំនួន ២០លានរៀល ពីបទ ការនាំចេញ ដោយ មិន ស្របច្បាប់ ដោយមានគោលដៅ ប្រព្រឹត្ត នៅ រាជធានី ភ្នំពេញ អំឡុង ឆ្នាំ ២០១៥ ដល់ ២០១៧ យោងតាម មាត្រា ១០ នៃ ច្បាប់ បង្ក្រាប អំពើ ជួញដូរ មនុស្ស និង អំពើ អាជីវកម្ម ផ្លូវភេទ។

សូមបញ្ជាក់ថា នៅសវនាការកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទទាំង ២នាក់បានទទួលស្គាល់ថាពួកគេបពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការមែន។

គួររំលឹកថា ជនជាប់ចោទ ទាំង ២ នាក់ ខាងលើ ត្រូវបាន សមត្ថកិច្ច នាយកដ្ឋាន ប្រឆាំង ការជួញដូរ មនុស្ស និង ការពារ អនីតិជន នៃ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពី ព្រឹក ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៧ នៅ បន្ទប់ ជួល លេខ ២៦ ផ្លូវលំ ក្បែរ សួន កាណាឌីយ៉ា ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

មតិយោបល់