ព័ត៌មានជាតិ

ជនសង្ស័យជាយុវសិស្ស ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបកម្មការិនីរោងចក្រ

ភ្នំពេញ: កាលពីវេលាម៉ោង០៧និង៥០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ករណីសិស្សសាលាម្នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប កម្មការិនីរោងចក្រ តាមបណ្ដោយផ្លូវ២០០៤ ត្រង់ចំណុចស្តុបអង្គតាម៉ិញ ក្នុងទីតាំងភូមិត្រពាំងល្វាទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ វង់ រិទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ស សេរី២០២០ ពាក់ផ្លាកលេខភ្នំពេញ1HY4343 ធ្វើសកម្មភាពឆក់កាបូប កម្មការិនីឈ្មោះ សាំង ឧត្តម ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ ទៅអធិការដ្ឋាននគរបាលខណ្ឌធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់