ព័ត៌មានជាតិ

ខ្លាំងមែនបុរសនេះ! យកដែកកេះនិងដបសាំង ចាក់ដុតផ្ទះប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមាជ័យ: កាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ យកដបសាំងចាក់ដុតផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យឈ្មោះ ហ៊ឹម សាមាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ ជិះកង់មកធ្វើសកម្មភាពទាញដបសាំង ដែលម្ចាស់ផ្ទះកំពុងដាក់តាំងលក់ រួចយកដែកកេះចេញពីហោប៉ៅរបស់ខ្លួនចាក់សាំងដុត ឃើញដូច្នេះ អ្នកភូមិភ្ញាក់ផ្អើលនាំគ្នាជួយពន្លត់បានទាន់ពេល ហើយកន្លងមកជនបង្កធ្លាប់អុកឡុកផ្ទះជនរងគ្រោះផងដែរ ។

ជនសង្ស័យ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ឃាត់ខ្លួនកសាងសំណុំរឿង ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់