ព័ត៌មានជាតិ

ជួយស៊ែរផង អ្នកបាត់ម៉ូតូ អាចមកយកវិញបាន! កម្លាំងសមត្ថកិច្ច ចុះបំបែកសម្បុកចោរ ឆែកឆេរផ្ទះជួល១កន្លែង រឹបអូសម៉ូតូ ៥គ្រឿង នៅខេត្តសៀមរាប

សៀមរាបៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល សង្កាត់សាលាកំរើក និងកម្លាំងប៉ុស្តិ៍នគរបាល សង្កាត់ជ្រាវ ចុះស្រាវជ្រាវបំបែកសម្បុកចោរ កាច់សោករម៉ូតូយកទៅលាក់ទុកនៅផ្ទះជួលមួយកន្លែង ស្ថិតនៅចំណុចក្រុមទី៧ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើការឆែកឆេររកឃើញម៉ូតូ០៥គ្រឿង និងសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួន ។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ មុនកម្លាំងសមត្ថកិច្ចចុះទៅដល់ ។

វត្ថុតាងដកហូតបានរួមមាន៖
១-ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅសេត ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កណ្ដាល 1W 59 45 លេខម៉ាស៊ីន និងលេខតួ 9776 234 ។
២-ម៉ូតូម៉ាកស្កុបពី ពណ៌ស គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០១៨ លេខម៉ាស៊ីននិងលេខតួ pet1 01 257 ។
៣-ម៉ូតូម៉ាកហុងដា dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានផ្លាក លេខម៉ាស៊ីន និងលេខតួ 5445 801 ។
៤-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៥ ពាក់ផ្លាកលេខ កំពង់ចាម 1G 1490 មានលេខម៉ាស៊ីន និងលេខតួចៅ 9365 865។
៥-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១២ មានផ្លាកលេខ សៀមរាប 1K-9988 មានលេខម៉ាស៊ីន និងលេខតួ ប៉ែត 8754 585 ។

បន្ទាប់ពីត្រួតពិនិត្យ រួចចប់សព្វគ្រប់ កម្លាំងជំនាញ បានយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងសៀមរាប។ បើបងប្អូនជនរងគ្រោះ ដែលបានបាត់ម៉ូតូ ទៅផ្ទៀងលេខតួនិង លេខម៉ាស៊ីន ម៉ូតូបើឃើញថាត្រឹមត្រូវ យកឯកសារមកផ្ទៀងផ្ទាត់ ជាមួយមន្ត្រីនគរបាលព្រហ្មទណ្ឌក្រុង ដើម្បីស្នើសុំយកទៅប្រើប្រាស់វិញ៕

មតិយោបល់