ព័ត៌មានជាតិ

ជនសង្ស័យ​៣​នាក់ លួង​ប្លន់​ក្មេងប្រុស​ម្នាក់​យក​បាន​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង ដោយ​សុ​វត្តិភាព​

ភ្នំពេញ​៖​ក្មេងប្រុស ម្នាក់​នៅ​ក្មេងខ្ចី​មិន​ទាន់​យល់​ពី​សង្គម​បាន​ត្រូវ​ជនសង្ស័យ​ស្រី​ម្នាក់ ប្រុស​២​នាក់ លួង​នាំទៅ​កន្លែង​ស្ងាត់ ធ្វើ​សកម្មភាព​វាយ​២​ដៃ ប្លន់​យក ទូរស្ទ​ព័​២​គ្រឿង ​និង ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី ២០០៨​មួយគ្រឿង បាន​ដោយ​សុ​វត្តិភាព ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ២០ យប់​ថ្ងៃ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១៤ ត្រង់​ចំណុច​ម្ដុំ​ក្ដាន់​ពីរ តាម​បណ្ដោយ​ផ្លូវ R៦ ស្ថិតនៅក្នុង សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។​

​យោង​ទៅតាម​ក្មេងប្រុស​ជា​ជនរងគ្រោះ​ខាងលើ ដែល មាន ឈ្មោះ សេន ចាន់​ធី អាយុ ១៨ ឆ្នាំ ស្រុកកំនើត នៅ​ភូមិ​កំបោ ឃុំ​ឪឡោក ស្រុក​អង្គស្មួល ខេត្ត​កណ្ដាល បច្ចុ​ន្បរស់​នៅ ក្នុង​សង្កាត់ ចោមចៅ​ខណ្ឌ​ពោ​ធ៍​សែន​ជ័យ បានអោយដឹងថា មុនពេល​កើតហេតុ រូបគេ​បាន​ឈ្លោះ​ជាមួយ​ក្រុម​គ្រួសារ​ហើយ​រូបគេ​ក៍​ចេញពីផ្ទះ​បាន​ចំនួន​២​ថ្ងៃ​ហើយ​បាន​លួច​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង ដែល​ម៉ុតូ​នេះ​ជា​ម៉ូតូ​របស់​ម្ដាយ​គេ ហើយ​នៅក្នុង​រយះពេល​២​ថ្ងៃនេះ​រូបគេ​បាន​ដើរលេង​សប្បាយ​មិន​ខ្វល់​ពី​អ្វី​នៅ​ថ្ងៃ​កើតហេតុ​រូបគេ​បាន​គេង​ជាមួយ​ស្រី​ម្នាក់​ជា​ស្រី​រកស៊ី​នៅ​ម្ដុំ​វត្តភ្នំ​។​

​លុះដល់​ម៉ោង​០៧ រូបគេ​បាន​អស់​លុយ​ក៍​បាន​សំរេចចិត្ត​និយាយ​ថា​ចង់​លក់​ម៉ូតូ រួច​នារី​ជា​ជ​ន្ស័​យខាង​លើ​ស្ដាប់លឺ​ក៍​នាំអោយ​ស្គាល់​ជនសង្ស័យ​ប្រុស​២​នាក់ ថា​ពួកគេ​អាច​នាំ​បង​ទៅ​លក់​ម៉ូតូ​បាន បង​ឡើង​ជិះ​ម៉ូតូ​ជាមួយ​គាត់ ទៅ ហើយ​រូបគេ​ក៍​ព្រម​ឡើង ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​ទៅ ខណៈ​នោះ​ជនសង្ស័យ​ក៍​ឌុប​ដល់ កន្លែងកើតហេតុ​ខាងលើ ដែល​ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​ក៍​បាន​ឈប់​ម៉ូតូ រួច​អោយ ជន​រងគ្រោះ​ចុះ​ពីលើ​ម៉ូតូ ហើយ​កុហកថា​ចាំ​អោយ​បងប្រុស​គេ​មក​មើល​ម៉ូតូ រួច​ជនរងគ្រោះ ក៍​ស្ដាប់​គេ​ហើយ​បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព វាយ​២​ដៃ ប្លន់​យក ទូរស្ទ​ព័​២​គ្រឿង មួយគ្រឿង​ម៉ាក SUMSUNG សេរី​ទំនើប មួយគ្រឿង​ទៀត ម៉ាក NOKIA ១២ ៨០ និង ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ សេ រី ២០០៨​មួយគ្រឿង ពណ៍​ខ្មៅ ហើយ​ជន​រង់​គ្រោះ​មិន​ស្គាល់​ស្លាក​លេខ​ម៉ូតូ​របស់​ខ្លួន ទេ ពីព្រោះ​ជា​ម៉ូតូ​របស​ម្ដាយ​គេ ជនសង្ស័យ​ប្លន់​បាន​ដោយ​សុ​វត្តិភាព ។​

​ក្រោយពេល​កើតហេតុ​ជនរង់គ្រោះ​បាន​សមត្ថកិច្ច​មូលដ្ថាន​ចុះ​មកដល់​កន្លែងកើតហេតុ បាន​ឌុប​ជនរង់គ្រោះ​ខាងលើ ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្ព៏នគរបាល ស្រះចក ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ​ខាងលើ មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕​
Thief

មតិយោបល់