ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៤ នៅមណ្ឌលឧក្រិដ្ឋកម្ម ១០៣ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្រុករវៀង បានរៀបចំទិវាចងកំហឹង ២០ ឧសភា ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើគោក និងឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ ដោយ មានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ១ ០០០ នាក់ ។
ឯកឧត្តម មាស សុភា បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាកសម្តេចអគ្គ មហាទាំងបី ដែលជាប្រមុខដឹកនាំកម្ពុជាឆ្ពោះ ទៅរកត្រើយសន្តិភាព និងសុភមង្គល ហើយប្រជាពលរដ្ឋកម្ពុជាចាំមិនភ្លេចនូវគុណូបការៈដ៏ធំធេងរបស់សម្តេចទាំងបី ដែលបាន ដឹកនាំចលនាចលនាតស៊ូរំដោះជាតិ និងប្រជាជនឲ្យរួចផុតពីរបបវាលពិឃាដ មិន ត្រឹមតែធ្វើឲ្យប្រទេសជាតិ មានការរីក ចម្រើនលើ គ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវសិទ្ធិសេរីភាព សន្តិភាព និងបញ្ចប់សង្គ្រាមទាំងស្រុងនៅ ឆ្នាំ ១៩៩៨ បានធ្វើឲ្យ ខ្មែមានឯកភាពជាតិតែមួយ ។
ឯកឧត្តម អ៊ុំ ម៉ារ៉ា មានប្រសាសន៍ថា ក្នុងរបបប្រល័យពូជសាសន៍ពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ប្រជាពលរដ្ឋជាង ៣ លាននាក់បាន ស្លាប់ប្រជាពល រដ្ឋខ្មែរនៅទូទាំង ប្រទេសបានជាប់គុកឥតជញ្ជាំង ពួកវាបានបង្ខំឲ្យធ្វើការហួសកម្លាំង ធ្វើទារុណកម្ម គ្រប់បែប យ៉ាងមក លើប្រជាពលរដ្ឋខ្លួនឯង បំបិទសិទ្ធិសេរីភាព បំបិទសាសនា និយាយ ជារួមប្រជាពលរដ្ឋគ្មានសិទ្ធិអ្វីទាំងអស់ ។ នៅថ្ងៃទី ៧ មករា ១៩៧៩ ប្រជាពលរដ្ឋខ្មែរ ត្រូវបានរំដោះឲ្យរស់ឡើងវិញគឺដោយគុណថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ថ្ងៃបង្កើតរណៈសិរ្ស សាមគ្គីសង្គ្រោះជាតិ បានរំដោះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យរស់រានមានជីវិត ឡើងវិញ និងមានអ្វីៗសព្វបែបយ៉ាងដូចសព្វថ្ងៃនេះ៕
ប្រភព៖ AKP
មតិយោបល់